“អាប​ពាក់​មួក​សុវត្ថិភាព​” អ្នក​មើល​សើច​គិល

បន្ទាប់ពី ការចាក់ បញ្ចាំង នៅក្នុង រោងភាពយន្ត ទំនើប ខ្នាត អន្តរជាតិ រឿង “អាបពាក់ មួកសុវត្ថិភាព” បានដឹង ពីស្ថានភាព ជោគជ័យ ក្រោយ អ្នកទស្សនា ម្នាក់ៗ ប្រាប់ថា សើចចង់ រឹងពោះ។

បើតាម លោក ម៉ៅ រតនា ចាងហ្វាង ផលិតកម្ម RGB បានឲ្យ ដឹងថា រឿង” អាបពាក់ មួកសុវត្ថិភាព” ដែលជា វណ្ណកម្មថ្មី មួយទៀត នៃផលិតកម្ម របស់លោក នឹងទទួល បានជោគជ័យ បន្ថែមទៀត បន្ទាប់ពី ចាក់បញ្ចាំង នៅតាម រោងភាពយន្ត ទំនើប ខ្នាតអន្តរជាតិ ព្រោះលោក បានសម្រិត សម្រាំងទាំង បច្ចេក ទេស និង តួសម្ដែង។ ថ្លែងបែបនេះ នៅក្នុង ពិធីសម្ពោធ ដាក់បញ្ចាំង ជាផ្លូវការ រឿង”អាបពាក់មួក សុវត្ថិភាព” នៅរោងភាព យន្តខ្នាត អន្តរជាតិ  Platinum Cineplex កាលពី ល្ងាចមិញ។

ចាងហ្វាង ផលិតកម្ម រូបនេះ បានបន្តថា រឿង” អាបពាក់ មួកសុវត្ថិភាព” ជាប្រភេទ រឿង 2D មិនមែន ជារឿង  3Dនោះទេ។ ទោះយ៉ាង ណារឿងនេះ បាន ទទួល ជោគជ័យ រួចទៅ ហើយ បន្ទាប់ ពីការចាក់ បញ្ចាំងនៅរោងភាព យន្តបារាយ អណ្ដែត ខេត្តសៀមរាប ដែលមាន ទស្សនិកជន យ៉ាងច្រើន ចូលរួម ទស្សនា មិនលួសពេល។

អ្វីដែល ជាដើមចម នាំឲ្យ លោកដាក់ ការទុកចិត្ត យ៉ាងដូច្នេះ ព្រោះតែ រឿងនេះ មានការ ចូលរួម សម្ដែងដោយ តារាល្បីៗ ដូចជានាង ប៊ីរីយ៉ា ថន លក្ខិណា លោក ជា សុវណ្ណារាន៍ និងក្រុម កំប្លែង នាយ ពែកមី ជាដើម ដោយសាច់រឿង ទាំងមូល គ្របដណ្ដប់ ដោយឈុត ឆាកកំប្លែង ទប់សំណើច មិនបាន។

លោក បាន បង្ហាញ សុទិដ្ឋិនិយមថា រឿង” អាបពាក់មួក សុវត្ថិភាព” កាន់តែ ទទួលបាន ជោគជ័យ បន្ទាប់ពី ត្រូវបានយក ទៅចាក់ បញ្ចាំងតាម រោងភាព យន្ត ខ្នាតអន្តរជាតិ បន្ទាប់ពី មានបទពិសោធន៍ ជោគជ័យ នៅខេត្តសៀមរាប។

ដូចនឹងការ រំពឹងរបស់ ចាងផលិតកម្ម ខាងលើមែន យុវជន ជា តេងហ៊ុយ ជានិស្សិត សិក្សានៅសាកលវិទ្យាល័យ LIMKOKWING ដែលចេញ ពីទស្សនា វិញ មិនទាំងជូតទឹកភ្នែក អស់ផង  បាននិយាយ ទាំងនៅមាន ស្នាមញញឹមថា “ខ្ញុំពិតជា សប្បាយចិត្ត និងធូរស្បើយ ក្នុងអារម្មណ៍ មែន ក្រោយបាន មើល រឿងនេះ គឺពិតជា ល្អមើល ល្អមែនទែន សើចមិន អាចកាត់ ថ្លៃបាន ” ។

យុវជន រូបនេះ និយាយ ទៀតថា នេះអាច សបញ្ជាក់ ឲ្យឃើញថា វិស័យ ខ្សែភាពយន្ត សម័យនេះ កាន់តែរីក ចម្រើនហើយ គួបផ្សំជា មួយរោងភាព យន្ត ខ្នាត អន្តរជាតិ អង្គុយស្រួល ខ្លួន ត្រជាក់ ស្រឹបផង ។

ដូចគ្នានេះ ដែរកញ្ញា គង់ ស្រីមុំ ដែលជាប់ សំណើចជា មួយមិត្តភ័ក្ដិ ស្រីប្រុស ជាច្រើន នាក់ផង បានប្រាប់ថា “រឿងនេះ ពិតជាល្អ មើលមែន ខ្ញុំសើច ឡើង ចុកពោះ មិនទាន់ បាត់ផង ” ។ កញ្ញាបន្តថា ទោះបីជា តួអង្គសម្ដែង ម្នាក់ៗសុទ្ធ តែជា តួថ្មីមែន តែគាត់ទាំងអស់ គ្នាពិតជា សម្ដែងបាន ល្អឥតខ្ចោះ មែន ឯ រឿង ទៀតសោត ឈុតណា ក៏សើចដែរ ថែមទាំង មានឈុត ខ្មោចខ្មែរ ខ្មោចចិន មានទាំង អាបទៀត។

ស្រីមុំ និយាយ ទាំងកាច់ កថា “ខ្ញុំនឹងនាំ បងប្អូនខ្ញុំ មកមើលរឿង នេះម្ដង ទៀត ព្រោះចង់ ឲ្យគាត់បាន សើចសប្បាយ ដូចខ្ញុំដែរ ណាមួយ បានទស្សនា រឿង នេះហើយ ពិតជា ធូរស្រាល ក្នុងអារម្មណ៍ អស់កង្វល់ អាលីង តែម្ដង(សើច)”។

រឿង”អាបពាក់ មួកសុវត្ថិភាព” ជាប្រភេទ ភាពយន្តកំប្លែង ដែលនឹង ត្រូវចាក់បញ្ចាំង ចាប់ពេល នេះតទៅ នៅរោងភាព យន្តPlatinum Cineplex ផ្សារទំនើប សុរិយា និងរោង ភាពយន្ត Legend ផ្សារទំនើប ស៊ីធីម៉ល៕

ប្រភពព័ត៌មានពី៖ Sabay

No comments yet... Be the first to leave a reply!

Leave a Comment

 

You must be logged in to post a comment.